ប្រសិនបើលោកអ្នកមាន អាយហ្វូន ហ្វ័រអេស ឬ អាយផេត ទី២ សូមកុំធ្វើការអភិវឌ្ឍន៏ សហ្វវ៉ែ សេរីថ្មី ប្រសិនបើលោកចង់ធ្វើ ជេលប្រេក ទៅលើឧបករណ៏របស់លោកអ្នក។ ខ្ញុំបាន អាប់ដេត អាយហ្វូន ហ្វ័រអេស ពី ហ្វឺមវ៉ែ ៥.០.១ ទៅ ៥.១ បន្ទាប់ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏ចង់ធ្វើ ជេលប្រេក តែមិនអាចទៅរួចព្រោះ ជេលប្រេក សេរីថ្មី សំរាប់ ហ្វឺមវ៉ែ ចុងក្រោយមិនទាន់ត្រូវបានរកឃើញ។ ដូច្នេះខ្ញុំបានព្យាយាមបន្ទាប ហ្វឺមវ៉ែ មកក្រោមវិញ ៥.០.១ តាមរយៈ សហ្វវ៉វ អាយហ្វេត តែមិនដំណើរការ ព្រោះថា ហ្វឺមវ៉ែ សេរីចុងក្រោយរបស់ អែពផល មិនអនុញ្ញាត្តអោយទទួលយកមកវិញនូវ ហ្វឺមវ៉ែ ចាស់នោះទេ ហើយអ្នកប្រើប្រាស់ក៏មិនអាចយក ហ្វឺមវ៉ែ ដ៏ទៃមកដាក់ជំនួស ហ្វឺមវ៉ែ ចាស់បានដែរ។ ដូច្នេះអ្វីដែលត្រូវធ្វើនៅពេលនេះ គឺខ្ញុំត្រូវរងចាំរហូតដល់ ជេលប្រេក សេរីថ្មីត្រូវបានបង្ហោះអោយប្រើប្រាស់ជាសាធារណៈ។ បើតាមដឹង អ្នកស្រាវជ្រាវបំបែកកូដ នឹងអាចរកឃើញនៅខែក្រោយនេះហើយ។ កុំអន្ទៈសាអី! សំរាប់ឧបករណ៏សេរីមុនដែលដំណើរការដោយ អេហ្វ័រ លោកអ្នកអាចធ្វើ ជេលប្រេក តាមរយៈ សហ្វវ៉ែ មួយនេះ។
Sangkum Thmey
Sunday, April 1, 2012
Untethered Jailbreak សំរាប់ iPhone 4S & iPad 2

Wednesday, October 5, 2011
ស្ទីវ ចប ទទួលមរណៈភាព
អ្នករកឃើញក្រុមហ៊ុន អេពផល និងដឹកនាំរហូតក្លាយជាក្រុមហ៊ុននាំមុខគេផ្នែក អេឡិកត្រូនិក បានទទួលមរណៈភាពកាលពីយប់ថ្ងៃពុធ (ម៉ោងនៅ កាលីហ្វ័រញ៉ា) ដោយសារជំងឺមហារីកជាយូរឆ្នាំមកហើយ ក្នុងវ័យ ៥៦ឆ្នាំ។ ស្ទីវ ចប បានទទួលការសំរាកផ្នែកសុខភាពមួយរយៈ នៅដើមឆ្នាំនេះ និងបានផ្ទេរតំណែងជានាយកប្រត្តិបត្តទៅអោយលោក ធីម ឃុក ជាអ្នកគ្រប់គ្រងវិញនៅក្នុង ខែ សីហា នេះ។ គាត់បានប្រែក្លាយពិភពបច្ចេកវិទ្យាអោយជឿនលឿនយ៉ាងឆាប់រហ័ស ពីកុំព្យូទ័រ ទៅដល់ទូរស័ព្ទដៃ។
កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ១៩៥៥ ដែលបានរីកធំធាត់នៅ ទីក្រុងកាប៉ាទីណូ រដ្ឋកាលីហ្វ័រនីញ៉ា និងជាទីស្នាក់ការធំរបស់ អេពផល ផងដែរ។ ចប ចាប់អារម្មណ៏ ចំពោះវិជ្ជាអេឡិកត្រូនិក តាំងពីអាយុជាង ១០ឆ្នាំំ មកម្លេះ។ គាត់បានទទូចសុំចុះស្រាវជ្រាវនៅក្រុមហ៊ុន ហេជ ភី សំរាប់គំរោងការងាររបស់សាលារៀន និងក្រោយមកបានក្លាយជាបុគ្គលិកបណ្តោះអាសន្ននៅក្រុមហ៊ុនមួយនេះ។ ចប និងមិត្តភ័ក្រម្នាក់ទៀត បានបង្កើតក្រុមហ៊ុន អេពផល និងផលិតកុំព្យូទ័រដំបូងនៅ ឆ្នាំ១៩៧៦។ ចប បានលក់ឡានអណ្តើករបស់គាត់ដើម្បីទ្រទ្រង់មុខជំនួញមួយនេះ។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុនបានណែនាំ កុំព្យូទ័រទីពីរ ដែលបាលទទួលការសរសើរពីអ្នកប្រើប្រាស់ថាពិតជាឧបករណ៏មាន អត្ថប្រយោជន៏ពិតមែន និង នៅឆ្នាំ១៩៨៤ ក្រុមហ៊ុនបានបង្កើតកុំព្យូទ័រប្រភេទថ្មីមួយទៀត ដែលមានឈ្មោះថា ម៉េកឃីនថស ដែលមានការគាំទ្ររហូតមកដល់សព្វថ្ងៃ។
ប៉ុន្តែដោយសារមានភាពរកាំរកូសជាមួយមិត្តការងារច្រើនពេក ទើបលោក ចប បង្ខំចិត្តចេញពីក្រុមហ៊ុន ដែលខ្លួនឯងបានសាងមកដោយផ្ទាល់ដៃ រួចទៅបើកក្រុមហ៊ុនថ្មីមួយទៀតដែលមានឈ្មោះថា ណិក កុំព្យូទ័រ នៅឆ្នាំ១៩៨៦។ គាត់ទទួលបានជោគជ័យជាខ្លាំងនៅពេលដែលគាត់សំរេចចិត្តទិញក្រុមហ៊ុន ភីក្សា គំនូរជីវចល រួចបានបង្កើតរឿងតុក្កតាដ៏ល្បីៗដូចជា ថយ ស្តរី, ហ្វាញឌីង នីម៉ូ ជាដើម។
រយៈពេល១០ឆ្នាំនៃអវត្តមានរបស់លោក ចប ធ្វើអោយ អែពផល មើលឃើញពីសមត្ថភាពពិតប្រាកដរបស់គាត់ ទើបម្ចាស់ភាគហ៊ុនក្រុមហ៊ុននេះសំរេចចិត្តបញ្ជាទិញ ណិក កុំព្យូទ័រ របស់លោក ចប និងអញ្ចើញគាត់អោយចូលធ្វើជានាយកប្រត្តិបត្តរបស់ អែពផល វិញ។ នៅឆ្នាំ២០០១ លោក ចប បានឡើងឧទ្ទេសនាមជាផ្លូវការនូវឧបករណ៏ អាយផត់ អាយធ្យូន(២០០៣) អាយហ្វូន(២០០៧) អែពស្តរ(២០០៨) អាយផេត(២០១០)៕
![]() |
| ស្ទីវ ចប |

Labels:
០៦ តុលា ២០១១
Wednesday, March 23, 2011
ហ្វាយអ័រហ្វក់ សេរីថ្មីចេញហើយ
![]() |
| អីនធឺណែត ប្រោស័រ |
ក្រុមហ៊ុន ម៉ូហ្ស៊ីឡា បានអភិវឌ្ឍន៏ពីសេរី ៣.៦.១៥ ទៅ ហ្វាយអ័រហ្វក់៤ ដែលអាចទទួលយកអ្នកប្រើប្រាស់ជាប្រចាំចំនូន ៤០០លាននាក់។ មានការផ្លាស់ប្តូរជាច្រើនយ៉ាងសំរាប់ ប្រោស័រ ថ្មីនេះដូចជា ទំព័ររូបភាពថ្មី អាចគាំទ្រកម្មវិធី ហេជធីអឹមអែល៥ បាន១០០ភាគរយ និងជាពិសេស ល្បឿនលឿនជាងមុនដល់ទៅ៦ដង។
ល្បឿនរបស់ ប្រោស័រ គឺជាការសំខាន់។ ម៉ូហ្ស៊ីឡា បានកត់សំគាល់ចំពោះ ហ្វាយអ័រហ្វក់៣ ថាត្រូវចំណាយពេល ៦០មីលីវិនាទី ដើម្បីបើកមើល អីម៉ែល ពីសំបុត្រមួយទៅមួយទៀត ហើយបើសំរាប់ ហ្វាយអ័រហ្វក់២ វិញត្រូវចំណាយពេល ២២៧មីលីវិនាទី និង អីនធឺណែត អិក្សផ្លរ័រ៧ គឺ ៤១៣មីលីវិនាទី។
ម៉ូហ្ស៊ីឡា នៅតែជាអ្នកឈានមុខគេផ្នែកអភិវឌ្ឍន៏ ការប្រើប្រាស់នៅលើ វ៉ែបប្រោស័រ ហើយលក្ខណៈពិសេសថ្មីមួយគឺជាការដាក់ដើម្បីទប់ស្កាត់ការតាមដានរបស់ភាគីទីបី ក្នុងគោលបំណងនៃការផ្សាយពាណិជ្ជកម្មដែលហៅថា ឌូណត់ត្រេក។
Labels:
២៤ មិនា ២០១១
Sunday, March 20, 2011
អេធី អែន ធី ទិញយក ធី ម៉ូបាយ
កាលពីថ្ងៃអាទិត្យនេះ ក្រុមហ៊ុន ទូរស័ព្ទលំដាប់លេខ២នៅសហរដ្ឋអាមេរិក អេ ធី អែន ធី បានធ្វើសេចក្តីប្រកាស ទិញយក ក្រុមហ៊ុនទូរស័ព្ទ ធី ម៉ូបាយ ដែលជាក្រុមហ៊ុនទូរស័ព្ទរបស់ អាល្លីម៉ង់ ក្នុងតំលៃ ៣៩កោដ៏ដុល្លារ។ ការវិនិយោគនេះនឹងធ្វើអោយ អេ ធី អែន ធី ក្លាយជាក្រុមហ៊ុនផ្តល់ប្រព័ន្ធបណ្តាញវិទ្យាធំជាងគេ នៅសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកប្រើប្រាស់សរុបដល់ទៅ ១២៥លាននាក់ លើលចំនួនអ្នកប្រើប្រាស់របស់ក្រុមហ៊ុន វែរីសិន ដែលមានត្រឹមតែ ៩៣លាន តែប៉ណ្ណោះ។
អេ ធី អែន ធី និង ធី ម៉ូបាយ ជាក្រុមហ៊ុនប្រើប្រព័ន្ធ ជី អេស អឹម ដូចគ្នា។ ទាំងពីរក្រុមហ៊ុនមានគំរោង នឹងដាក់ពង្រាយប្រព័ន្ធ ជំនាន់ទី៤(៤ជី) នៅរដូវប្រាំងខាងមុខនេះ។ ហើយបច្ចុប្បន្នកំពុងតែអភិវឌ្ឍន៏ ប្រព័ន្ធបណ្តាញវិទ្យាចុងក្រោយ ប្រព័ន្ធឥតខ្សែ ជំនាន់ទី៣ ដែលហៅថា ហេជ អេស ភី អេ។ ទោះបីជាប្រព័ន្ធ ហេជ អេស ភី អេ នេះ មិនលឿន ខ្លាំង ដូចជាប្រព័ន្ធ អិល ធី អ៊ី (ជំនាន់ទី៤) របស់ វែរីសិន យ៉ាងណាក៏ដោយ តែការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ បានធ្វើអោយមានការភ្ញាក់ផ្មើលជាខ្លាំង ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់។

២១ មិនា ២០១១
Wednesday, March 2, 2011
អាយផេត ២ នឹងមានដាក់លក់ក្នុងពេលឆាប់ៗនេះហើយ
![]() |
| អាយផេត ២ |
អាយផេត ទី២ នឹងមានចរាចរណ៏នៅលើទីផ្សារ សហរដ្ថអាមេរិក នៅថ្ងៃទី ១១ ខែ មិនា នេះហើយ។
នាយកប្រត្តិបត្តក្រុមហ៊ុន អែពផល ស្ទីវ ចប បាននិយាយកាលពីថ្ងៃពុធ ម្សិលម៉ិញនេះថា "អាយផេត ថ្មីនេះ មានល្បឿនលឿនជាងមុន២ដង និងមានប្រព័ន្ធជួយជំរុញដំណើរការរូបភាព បានលឿនជាងមុនដល់ទៅ៩ដងឯណោះ។ ចំពោះកំរាស់វិញគឺស្តើងជាងមុនដល់ទៅ ៣៣ភាគរយ និងស្រាលជាង ១០ក្រាម នៃទំងន់ដើម ៦៩ក្រាម ហើយមានពណ៌ជាច្រើន សំរាប់អោយជ្រើសរើស ជាពិសេស ស និង ខ្មៅ។ បន្ថែមពីលើនេះទៀត អាយផេត នេះ បានភ្ជាប់មកនូវជាមួយកែវថត២ មួយសំរាប់សាលប្រជុំ និងមួយទៀតសំរាប់និយាយឃើញមុខគ្នា។ ចំពោះកែវថតខាងក្រោយមានទំហំ ៧២០ភីក្សល និងកែវថតខាងមុខ ភ្ជាប់មកជាមួយប្រព័ន្ធ វី ជី អេ ដែលល្អសំរាប់ថត រូបសន្លឹក និងភាពយន្ត"។
នេះគឺជាតំលៃរបស់ អាយផេត ២ ដែលមានប្រព័ន្ធ វ៉ាយ-ហ្វាយ និង ជំនាន់ទី៣
+ ១៦ហ្គីក = ៦២៩ដុល្លារ
+ ៣២ហ្គីក = ៧២៩ដុល្លារ
+ ៦៤ហ្គីក = ៨២៩ដុល្លារ
Labels:
០៣ មិនា ២០១១
Friday, February 11, 2011
ណូគា និង ម៉ាយក្រូសហ្វ បានចាប់ដៃគ្នាហើយ
![]() |
| ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ |
មិនដូចជាការធ្វើដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនដ៏ទៃទៀត ម៉ាយក្រូសហ្វ នឹងធ្វើសមាហរណកម្ម បច្ចេកវិទ្យាយ៉ាងទូលំទូលាយជាមួយ ណូគា ដោយនាំមកនូវផលិតផលជាច្រើនដូចជា ម៉ាស៊ីនស្វែងរក ប៉ីង និង ប្រព័ន្ធផ្សាយពាណិជ្ជកមផ្សេងទៀត ដែលនឹងអាចធ្វើអោយ ណូគា មានឥទ្ធិពលកាន់តែខ្លាំងជាមុនទៅទៀត។
![]() |
| សឺត អេកូស៊ីសស្តឹម |
ណូគា ក៏បានប្រាប់ពីមូលហេតុដែលមិនជ្រើសយក ហ្គូហ្គល អែនឌ្រយ ជាប្រព័ន្ធប្រត្តិបត្តការចំប្បង របស់ខ្លួននោះមកពី អែនឌ្រយ មានដៃគូពាណិជ្ជកម្មច្រើនសំរាប់ទូរស័ព្ទទំនើប ដូច្នេះហើយមិនមាន ពេលវេលាពេញលេញសំរាប់គិតគូរពីយុទ្ធសាស្ត្រ អេកូស៊ីសស្តឹម របស់ខ្លួន។ ជាមួយ ម៉ាយក្រូសហ្វ ណូគា សង្ឃឹមថានឹងមានលក្ខណៈខុសប្លែកពីអ្នកដ៏ទៃ មិនដូចជា សេមស៊ុង, ម៉ូតូរ៉ូឡា, អិលជី ឬ ហេជធីស៊ី ជាដើម ដែលមានរូបភាព និងមុខងារប្រើប្រាស់ស្ទើរតែដូចគ្នាទាំងស្រុង។
តែទោះជាយ៉ាងណាបន្ទាប់ពីសមាហរណ៏កម្មធ្វើការប្រកាសរួចហើយ ផ្សារហ៊ុនរបស់ ណូគា នៅ ហែលស៊ីនឃី និង ហ្វីនឡែន បានធ្លាក់ចុះ ១២ ភាគរយ។
Labels:
១២ កុម្ភៈ ២០១១
Monday, February 7, 2011
ស្ព្រីន លាតត្រដាង Kyocera Echo ដែលមានកញ្ចក់ចុចពីរផ្ទាំង
| Kyocera Echo |
១. ស្តង់ដារ អេកូ អាចប្រើជាលក្ខណៈទូរស័ព្ទទំនើបធម្មតាក៏បាន ដោយប្រើតែកញ្ចក់មួយចំហៀង។
២. ឧបករណ៏យួរដៃ នៅពេលដែលអ្នកលាតកញ្ចក់ទាំងពីរអោយអស់មក អ្នកនឹងអាចភ្ជាប់រូបភាពពី អេក្រង់ មួយទៅមួយទៀតបាន ហើយប្រើប្រាស់ដូចឧបករណ៏យួរដៃដ៏ទៃទៀតដែរ។
៣. អប់ធីម៉ាយ បែបនេះបានបន្ថែមភាពជឿនលឿនទៅដល់ អេកូ មួយកំរិតទៀត។ ឧទាហរណ៏ៈ បើសិនជាអ្នកបើកមើល អីម៉ែល អ្នកនឹងឃើញចំណងជើងនៅក្នុង ប្រអប់ នៅលើកញ្ចក់ទីមួយ ឯនៅលើកញ្ចក់ទីពីរអ្នកនឹងឃើញ ខ្លឹមសារពេញលេញនៃសំបុត្រនិមួយៗ។ ឧទាហរណ៏មួយទៀតៈ អ្នកអាចមើលរូបភាពពេញកញ្ចក់ ខាងលើបាន ជាមួយកញ្ចក់ខាងក្រោមពេញទៅដោយរូបភាពទូចៗ ដែលអ្នកចង់បង្ហាញជាបន្តបន្ទាប់ ទៀតនោះ។
៤. ស៊ីម៉ាល់ថាស្ក អាចអោយអ្នកប្រើប្រាស់ធ្វើការរួមគ្នាពីរនៅក្នុងពេលតែមួយ ដូចជាៈ ឆែក អីម៉ែល នៅលើកញ្ចក់មួយ ស្របពេលដែលកំពុងមើលភាពយន្តនៅលើកញ្ចក់មួយទៀត។
លក្ខណៈផ្សេងទៀតរបស់ ឃីយ៉ូស៊ីរ៉ា អេកូ មានដូចជា ទំហំបេះដូង ១ហ្គីក, កែវថត ៥ម៉េហ្កាភីក្សល់
ជាមួយនឹង លទ្ធភាពថតចំលងភាពយន្ត ៧២០ភី ប្រភេទ ហេជឌី។ ចំណែកឯថ្មវិញ បើសិនជានិយាយជាប់រហូត អាចបានរយៈពេលប្រាំម៉ោង។
Posted by
Monin Yem
at
11:46 PM
0
comments
Email ThisBlogThis!Share to TwitterShare to Facebook

ស្ព្រីន លាតត្រដាង Kyocera Echo ដែលមានកញ្ចក់ចុចពីរផ្ទាំង
Labels:
០៨ កុម្ភៈ ២០១១
Subscribe to:
Posts (Atom)